Wednesday, April 1, 2009

Piano Bak Khtong

លាព្យ៉ាណូបាក់ខ្ទង់ - សុង សេងហ៊ន



១. អូន​ជា​រៃ​មាស សុំ​​ផ្លាស់​ទ្រនំ

ប្ដី​អើយ​កុំ​យំ ស្ដាយ​អូន​ធ្វើ​អ្វី

អូន​ដូរ​ទ្រូង​ចាស់​ ផ្លាស់​ឱប​ទ្រូង​ថ្មី

ធ្វើ​ម្ដេច​និស្ស័យ ជួប​គ្នា​ត្រឹម​ហ្នឹង ។



២. បង្គង​ឈើ​ឯម ថែម​ព័ន្ធ​វល្លិ​​ពេជ្រ

រៃ​ខ្ញុំ​សុំ​ភ្លេច ប្ដី​អើយ​កុំ​ខឹង

ធ្វើ​ម្ដេច​វាសនា ចារ​មក​អ៊ីចឹង

ត្រូវ​ខំ​ត្រូវ​ប្រឹង​ ថែ​​កូន​ឲ្យ​ផង ។


បន្ទរៈ ធ្លាប់​ជិះ​ឡាន​ឡូ ដូរ​យក​ឡាន​ផ្លិត

ប្ដី​អើយ​កុំ​គិត​រៃ​លា​បង្គង


មាន​ញាតិ​ចាំ​សើច​រឿង​អូន​នឹង​បង

សូម​ផ្ដាំ​ទៅ​ផង សើច​តាម​ចិត្ត​ចុះ ។


៣. មាន​ឈ្មោះ​ជា​រៃ ស្រី​អ្នក​ចម្រៀង

វាសនា​​មិន​ទៀង​ ជួន​ត្រូវ​ជួន​ខុស

លា​ខ្ទង់​ព្យាណូ ទ្រ​​ម្រាម​ដៃ​ប្រុស

អូន​​សូម​លា​ឈ្មោះ​រស់​ជា​ហង្ស​ហើយ ។

0 Comments:

Post a Comment



Template by:
Free Blog Templates